សាលារៀនឈានមុខគេក្នុងរាជធានីភ្នំពេញ
នៅសាលាអន្តរជាតិណេតប្រ៊ីត ពួកយើងស្វាគមន៍សិស្សានុសិស្សចាប់ពីអាយុ ២ឆ្នាំដល់ ១៨ឆ្នាំ។ យើងបានគិតគូរយ៉ាងម៉ត់ចត់ជាទីបំផុតដើម្បីផ្តល់ជូននូវកម្មវិធីសិក្សាអន្តរជាតិ (IB) ដែលនាំមកនូវលទ្ធផលសិក្សាដ៏ឆ្នើមជាបន្តបន្ទាប់។
សុខុមាលភាព និងការអប់រំជារួមរបស់សិស្សានុសិស្សគឺជាអាទិភាពខ្ពស់បំផុតរបស់សាលា។ យើងមានគោលដៅបញ្ចេញនូវសក្ដានុពលរបស់កុមារគ្រប់រូបជាមួយគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ និងយកចិត្តទុកដាក់ រួមជាមួយវិធីសាស្រ្តបង្រៀនដែលតម្រូវតាមសិស្សនីមួយៗ។
នៅទីនេះ បុត្រធីតាលោកអ្នកគឺជាផ្នែកមួយនៃសហគមន៍សិក្សាអន្តរជាតិដ៏កក់ក្តៅមួយ ដែលគាំទ្រឲ្យពួកគាត់អភិវឌ្ឍក្តីស្រឡាញ់ចំពោះការសិក្សាពេញមួយជីវិត និងសម្រេចបានអ្វីៗច្រើនជាងការស្រមើលស្រមៃ។
ក្នុងនាមជាផ្នែកមួយនៃបណ្តាញស្ថាប័នអប់រំ Nord Anglia Education សិស្សរបស់យើងទទួលបានឳកាសចូលរួមការសហការជាសកលជាមួយស្ថាប័នល្បីៗលើពិភពលោកដូចជា សាលាសិល្បៈ The Juilliard School, សាលាបច្ចេកវិជ្ជា The Massachusetts Institute of Technology (MIT) និង អង្គការយូនីសេហ្វ UNICEF ។