We use cookies to improve your online experiences. To learn more and choose your cookies options, please refer to our cookie policy.
សូមស្វាគមន៍មកកាន់សាលាអន្តរជាតិណេតប្រ៊ីតកម្ពុជា
ពួកយើងចង់ផ្តល់អ្វីដែលល្អបំផុតដល់បុត្រធីតារបស់អ្នក។ នៅសាលាអន្តរជាតិណតប្រ៊ីដកម្ពុជា ពួកយើងនឹងគាំទ្រកូនៗរបស់អ្នកឱ្យស្រឡាញ់ការសិក្សា និងជំរុញពួកគេឱ្យសម្រេចបានលទ្ធិផលអស់ពីសមត្ថភាព។
សាកសួរព័ត៌មានថ្ងៃនេះ!

អំពីសាលារបស់យើង
អស់រយ:ពេលជិត ៣០ ឆ្នាំមកហើយ ដែលសាលាអន្តរជាតិ Northbridge បានផ្តល់ការអប់រំកម្រិតស្តង់ដារអន្តរជាតិ ដោយរួមបញ្ចូលនូវទស្សនៈចម្រុះជាមួយ នឹងការបង្រៀនទៅតាមតម្រូវការរបស់សិស្សានុសិស្សនីមួយៗប្រកបទៅដោយគុណភាពថ្នាក់ពិភពលោក។ ជាផ្នែកមួយនៃក្រុមគ្រួសារ Nord Anglia យើងបានបង្កើតបរិយាកាសដែលពោរពេញទៅដោយការលើកទឹកចិត្ត និងការបំផុសគំនិត ដើម្បីអោយសិស្សានុសិស្សគ្រប់រូបអាចសម្រេចបាននូវលទ្ធផល លើសពីអ្វីដែលពួកគេធ្លាប់គិតថាអាចធ្វើបានឬរំពឹងទុកទៅទៀត។
បរិវេណសាលារបស់យើងមានទំហំដី ៨ ហិកតា មានបរិយាកាសប្រកបទៅដោយសុវត្ថិភាព ពោរពេញទៅដោយធម្មជាតិពណ៏បៃតងស្រស់ បំពាក់ទៅដោយសម្ភារៈទំនើបៗដែលបានរចនាឡើងដើម្បីបង្កើនឲ្យមានការចង់ដឹងចង់ឃើញរបស់សិស្សក៏ដូចជាទំនុកចិត្ត និង ការស្រឡាញ់ការសិក្សាជាដើម។ នៅទីនេះ សិស្សទទួលបានអត្ថប្រយោជន៍ពិសេសនូវឱកាសទទួលបានការអភិវឌ្ឍមួយដ៏ជោគជ័យទាំងក្នុងការសិក្សា និង ការលូតលាស់ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
សាលារបស់យើងមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ យើងផ្តល់ជូននូវការអប់រំស្តង់ដារអន្តរជាតិដែលឈានមុខគេនៅប្រទេសកម្ពុជា ដែលពង្រីកការយល់ដឹង និងរៀបចំផ្លូវឆ្ពោះទៅកាន់សាកលវិទ្យាល័យកំពូលៗលំដាប់ពិភពលោក។ នៅសាលារបស់យើងសិស្សទទួលបានជំនាញ និងផ្នត់គំនិតមួយដ៏រីកចម្រើនដែលអាចជួយអោយពួកគេបាននៅគ្រប់ទីកន្លែងទូទាំំងពិភពលោក។

លទ្ធផលនៃការសិក្សាបង្ហាញពីភាពជោគជ័យរបស់សិស្សដោយខ្លួនឯង
សិស្សរបស់យើងទទួលបានលទ្ធផលល្អឥតខ្ចោះដែលឈានមុខគេលើពិភពលោកក្នុងកម្មវិធី International Baccalaureate (IB) ដែលបើកទ្វារទៅកាន់សាកលវិទ្យាល័យលំដាប់ពិភពលោក និងសម្រេចបាននូវបំណងអាជីពរបស់ពួកគេ។

កម្មវិធីសិក្សានិងសញ្ញាបត្រដែលផ្តល់ជូន
- កម្មវិធីសិក្សាដែលផ្តល់ជូន:កម្មវិធីសិក្សា(IB) ទាំងមូល(IB continuum): បឋមសិក្សា (PYP) មធ្យមសិក្សា (MYP) ថ្នាក់វិទ្យាល័យ (IBDP)
- ក្រុមប្រឹក្សាប្រឡង / សញ្ញាបត្រ: International Baccalaureate Diploma (IBDP) និង ជម្រើសសញ្ញាបត្រមធ្យមសិក្សា High School Diploma
- សញ្ញាបត្រទទួលស្គាល់ និងសមាជិកភាពស្ថាប័ន: សញ្ញាបត្រទទួលស្គាល់ពី IB World School សញ្ញាបត្រទទួលស្គាល់ពី Western Association of Schools and Colleges (WASC) និងជាសមាជិកនៃ Federation of British Schools in Asia (FOBISIA)
- ភាសាសិក្សា: ភាសាសិក្សាចម្បង: ភាសាអង់គ្លេស ភាសាបន្ថែម: ខ្មែរ ចិន បារាំង កូរ៉េ និងជប៉ុន (អាស្រ័យលើកម្រិតសិក្សា)
ការបង្រៀន និង ការសិក្សា

បរិក្ខារសាលា
ផ្ទៃដីទំហំ ៨ ហិកតា ដែលពោរពេញដោយធម្មជាតិបៃតងស្រស់បំព្រង ស្ថិតនៅខណ្ខសែនសុខ រាជធានីភ្នំពេញ មានបន្ទប់រៀនទំនើបៗ និងបរិយាកាសការសិក្សាត្រូវបានរចនាឡើងសម្រាប់ការអប់រំដែលផ្តោតទៅលើសិស្សានុសិស្សនីមួយៗ និងប្រព័ន្ធអប់រំអន្តរជាតិ។
មន្ទីរពិសោធន៍ថ្នាក់វិទ្យាសាស្ត្រ កន្លែងសម្តែងសិល្បៈ កីឡដ្ធានចម្រុះ មជ្ឈមណ្ឌលហែលទឹក, កន្លែងលេងសម្រាប់កុមារ, ទីកន្លែងជួបជុំ, បន្ទប់រៀនបំពាក់ដោយបច្ចេកវិទ្យាទំនើប និងសាលសម្តែង 400 កៅអី។
មន្ទីរពិសោធន៍ថ្នាក់វិទ្យាសាស្ត្រ កន្លែងសម្តែងសិល្បៈ កីឡដ្ធានចម្រុះ មជ្ឈមណ្ឌលហែលទឹក, កន្លែងលេងសម្រាប់កុមារ, ទីកន្លែងជួបជុំ, បន្ទប់រៀនបំពាក់ដោយបច្ចេកវិទ្យាទំនើប និងសាលសម្តែង 400 កៅអី។

ដំណើរការចុះឈ្មោះចូលរៀន
ក្រុមការងារដ៏រួសរាយរាក់ទាក់របស់យើង នឹងជួយឱ្យដំណើរនៃការចុះឈ្មោះចូលរៀនរបស់កូនលោកអ្នកកាន់តែរលូន, មិនថាអ្នករស់នៅក្នុងប្រទេសកម្ពុជា ឬក្រៅប្រទេសក៏ដោយ។ យើងផ្តល់ជូនលោកអ្នកនូវការគាំទ្រដ៏ជាក់លាក់ ជា៣ភាសា៖ អង់គ្លេស ខ្មែរ និងចិន។. • ដំណើរការនៃការដាក់ពាក្យមានភាពងាយស្រួល៖
- ការដាក់ពាក្យចូលរៀនចាប់ផ្តើមពីការដើរទស្សនាជុំវិញសាលា ដែលលោកអ្នកអាចអញ្ចើញមកកាន់ទីតាំងដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (virtual tour)។
- កុមារដែលបានដាក់ពាក្យចូលរៀនថ្នាក់ Early Years នឹងចូលរួមរៀនសាកល្បងនៅក្នុងថ្នាក់ជាមួយសិស្សដទៃទៀតដើម្បីការស្ទាបស្ទង់វាយតម្លៃបរិយាកាសថ្នាក់រៀន។
- គ្រួសារនឹងជួបជាមួយនាយកតាមផ្នែក (នាយកបឋមសិក្សា និងនាយកមធ្យមសិក្សា)។
- អ្នកនឹងជួបជាមួយក្រុមការងារផ្នែកចុះឈ្មោះចូលរៀនរបស់សាលាអន្តរជាតិ ណតប្រ៊ីដ ដើម្បីពិភាក្សាពីជំហ៊ានបន្ទាប់។